គ្រាប់ប៉េងប៉ុងដែលមានលេខទំាងអស់គឺត្រូវបានជ្រើសរើសតាមរយៈការបង្វិលផ្សងសំណាងពីម៉ាស៊ីនលេខ២ លេខ៣ លេខ៤ លេខ៥ រៀងគ្នា តាមលេខ ដើម្បីបង្កើតជាឆ្នោត៤ខ្ទង់ផ្សងសំណាង។ ឧទាហរណ៏ បើសិនម៉ាស៊ីនលេខ២ ចេញលេខ៨ ម៉ាស៊ីនលេខ៣ ចេញលេខ៨ ម៉ាស៊ីនលេខ៤ចេញលេខ៨ ហើយម៉ាស៊ីនលេខ៥ចេញលេខ៨ នោះលទ្ធផលជាសរុបសម្រាប់លទ្ធផលឆ្នោត៤ខ្ទង់ក្នុង១ខ្សែនោះគឺ៨៨៨៨។
សូមចំណាំថាលេខទាំង១០ខ្សែនៃក្រុមលេខ៤ខ្ទង់នេះត្រូវបានធ្វើការបង្វិលលទ្ធផលឆ្នោតមុនគេដែលគេហៅថារង្វាន់លួងចិត្ត។
លេខ១៣ខ្សែនៃក្រុមលេខឆ្នោត៤ខ្ទង់ពី A ទៅ M នឹងត្រូវបង្វិលបន្ទាប់ពីរង្វាន់លួងចិត្តដើម្បីកំណត់ជារង្វាន់ពិសេស។
ក្នុងចំណោមគ្រាប់ប៉េងប៉ុងពីអក្សរ A ទៅ M ទាំង១៣ នេះ គឺនឹងត្រូវបង្វិលជ្រើសរើសចំនួន៣គ្រាប់ប៉េងប៉ុងដើម្បីកំណត់រង្វាន់ធំទី៣ ទី២ និងទី១។ ឧទាហរណ៏ បើសិនម៉ាស៊ីនបង្វិលចេញអក្សរGជាគ្រាប់ប៉េងប៉ុងទី១នោះលេខឆ្នោតទាំង៤ខ្ទង់ផ្សងសំណាងក្នុងអក្សរGនេះ ត្រូវបានកំណត់ថាជារង្វាន់ធំទី៣និងបន្តបន្ទាប់រៀងគ្នា។